បងមកពីលិច

Lyrics: Um Sovuthea Music: Chhea chee [Vuthea] បងមកនាងអើយពីឯលិច មេយភ្លៀងស្រិចៗមកសុំជ្រកផ្ទះនាង ធ្លាក់ខ្យល់នាងអើយតិចៗ រងារយ៉ាងអីម្ល៉េះចេះមកបានផ្ទះនាង ល្អអើយល្អសែនល្អស្រីង៉ាសមជាសង្សារឬជាប្រពន្ធ ល្អអើយល្អសែនល្អស្រីង៉ាឱ្យធ្វើយ៉ាងណាបងចង់អើយសងគុណ ថានឹងសងគុណនាងស្រី មាសប្រាក់មិនថ្វីបងហ៊ានចំណាយនូវទ្រព្យធន បើព្រមយកបងធ្វើប្តីសុខចិត្តលក់ដីមកធ្វើជាដើមទុន ធនបងនេះគឺជាអ្នកចម្រៀង ប្រើសំនៀងក្រែងនាងព្រមប្រថុយ ធនបងនេះគឺជាអ្នកចម្រៀង បើបានស្រែកចង់ឱ្យនាងផ្លុំខ្លុយ [RuthKo] បងមកនាងអើយពីស្រុកលិច អ្នកស្រុកអាមេរិចគេហៅថា west side បងមកនាងអើយពីស្រុកឆ្ងាយ ពីនាយធ្លាក់អាយមកចាយមកស្រាវជ្រាវ ឃើញអូនលេង style ចំហាយស្ទាវ ឲ្យចិត្តបងស្រៀវចង់ស្រូបយករូបស្រី សុំផ្សងចំណងជានិស្ស័យ កុឡាបពេញដីក៍បងហ៊ានទុកចោល ថាកុឡាបពេញដីក៍បងហ៊ានទុកចោល ឲ្យតែអូននាងព្រមចាក់សោ ឃើញអូន alone ដូចតែលតោល ចង់ឲ្យអូនស្គាល់ថាបងគីឡូធ្ងន់ មកប៉ះបងផ្ទាល់លែងខ្វល់ពីប្តីមុន ដាក់មួយជួយពីរfreeបី ដាក់ៗបួនក្បួនប្រាំឆ្នាំថ្មីថ្ងៃស្រុតផុតដីឲ្យស្រីនាងសុខស្រួល [Music] [RuthKo] បងអ្នក west side បងអ្នកសប្បាយ ច្រកកាបូបយកមកចំណាយថាបងមិនស្តាយហេ ដាក់ជាមួយនឹងបងកុំភ័យអារឿងស្រវឹង បើសិនអូនចង់ស្វាងបងឲ្យអូនទ្រលឹងទឹង រាងអូនរាំអូនអ្ហើយសមអើយសម សមនឹងរូបបងដៃមាំពូកែថ្នម ដឹងតែគ្រប់គ្រឿងដូចម្ហូបស្រុកបង ឲ្យអូនភ្លក់មើលរសជាតិអ្នកបាត់ដំបង [Vuthea] បើអូនបានបងអូនអ្ហើយនឹងស្រណុក ព្រោះអីបងអ្ហើយជំនាញខាងបុក ប្រហុកត្រីឆ្អើរទឹកគ្រឿងសម្លរប្រហើរ ធានាថាម៉ាឆ្ងាញ់ បើអូនបានបងនាងអ្ហើយកុំភ័យ បងចេះថ្នាក់ថ្នមហើយចេះលេងតន្រ្តី ប៉ះជាមួយកម្លោះអ្នកបន្ទាយមានជ័យ បងមិនឱ្យរងារមិនឱ្យអូននាងដេកស្ពៃ West side អូនអើយមករាំកន្រ្តឹម West side នាងអើយមករាំកន្រ្តឹម West side ពៅអើយមករាំកន្រ្តឹម West side អឹមអៀនអីច្រើនពួកយើងអ្នកសប្បាយ