Rainy Night

Lyrics: Sinn Sisamouth Music: Sinn Sisamouth ឈ្មោះ​ចម្រៀង​ខ្មែរ៖ "អនុស្សាវរីយ៍នៃខ្ញុំ" ១ – រាត្រីស្ងាត់ ទឹកភ្លៀងស្រក់ តក់ៗ តក់ៗ ដូចតំណក់ទឹកភ្នែកអូន។ ២ – ពីថ្ងៃមុន អូនហើយនិងបង រួមរ័ក ស្មោះស្ម័គ្រ នឹងគ្នាទាំងពីរប្រាណ។ បន្ទរ១ – ពេលនេះអូនឃ្លាតៗឆ្ងាយភក្រ្តា បងសែនស្ដាយចរណៃ។ ៣ – តែធ្វើម្ដេច កម្មណាថ្លៃ ឱ្យព្រាត់គ្នាឆ្ងាយ ព្រាត់ឆ្ងាយពីឱរា។ (ភ្លេង) បន្ទរ២ – បងគេងតែម្នាក់ឯង ចំបែងស្ទើរសូន្យសង្ខារ។ ៤ – ឱ!កន្លែង អនុស្សាវរីយ៍ ដែលយើងទាំងពីរ ជួបគ្នាគ្រាដំបូង។ ៥ – បងគេងស្ដាប់ សំឡេងភ្លៀង ដូចទឹកភ្នែកនាង ដែលហូរជោកថ្ពាល់ក្រហម។ ៦ – ឱ!ទឹកភ្លៀង ពេលនេះហើយ ដែលអ្នកជួយរំឭក អនុស្សាវរីយ៍នៃខ្ញុំ ហុឺ… ហុឺ… ហុឺ… ហុឺ… ហុឺ…។