Lyrics: sok pechchanphyrak
Music: Chaiyuth Chhoeun
យូ….
ខ្ញុំចង់គិតមួយវគ្គ ដេីរតាមផ្លូវសុទ្ធតែអន្ទាក់
រឿងរ៉ាវហូរហែដែលខ្ញុំចង់លាក់
មានក្មេងស្លូតត្រង់ម្នាក់ឈ្មោះ ភិរក្ស
មុខខុសអាយុគេដឹងគេភ្ញាក់
សក់ក្រញាញ់គេអោយខ្ញុំទៅរះ
គេសួរប្រេីថ្នាំអីបានកម្ពស់បាល់ទះ
បិទមាត់អោយជិតចាំខ្ញុំប្រាប់ទៅអ្នក
ដំណេីរតាមដំណងក្មេងដែលចូលចិត្តចម្រៀង
រត់ចេញក្រៅសាលាខោអាវសិស្សលេងទឹកភ្លៀង
មិនសូវហ៊ានទៅ Net ព្រោះខ្លាចអស់លុយស្បៀង
សន្សំកោសកាតទុក SMS ទៅនាង
នៅពេលមានឡានក្រុងខ្ញុំសប្បាយអស់ទាស់
កាត់សិស្សពាក់កាស់ពេលនោះកវីទេីបលាស់
ដេីរពេញទីក្រុងព្រោះតែជេីងរមាស់
គ្មានថ្នាំណាមកប៉ូវទេម្ហូបម្តាយខ្ញុំទាំងអស់
តេីមានអ្នកណាខ្លះមេីលឃេីញអ្នកពេលហត់
តេីមានអ្នកណាខ្លះបានទុកចោលសារសំបុត្រ
តេីមានអ្នកណាខ្លះចូលរួមគ្រាជូចត់
តេីមានអ្នកណាខ្លះដេីរចេញព្រោះដឹងថាខ្លួនអត់
រិះថាំ សាច់តាន់ ថាស្អីក៏ហូបដែរ
ឈប់រៀនធ្វេីការសន្សំលុយអោយម៉ែ
កាយកូននៅក្រុងបេះដូងនៅស្រុកស្រែ
ខួរក្បាលដាំដូងត្រូវគេបោកដូចឆ្កែ
ធ្វេីជាកញ្ចះលុយថាស្អីក៏ហ៊ានធ្វេី
ខ្ញុំបោះបង់ចោលចម្រៀង មិនហ៊ានទាំងសារេី
គំនិតខ្លីខ្លាំងពេក បុណ្យអោយព្រះជួយមេីល
មិនសូវចេះនិយាយស្តី គេមិនឃេីញទង្វេី
ហេីយខ្ញុំសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯង
Call ទៅBuuBeeអោយជួយបានជាផែ
អាយុទេីប ១៤ ជួបរឿងតាប៉ែ
ទំរាំតែបានមួយបទ គឺវាមិនស្រួលដែរ
យូ
U think it’s a game
ព្រោះជីវិតពិតវាខុសគ្នាមែនទែន
ខ្ញុំគ្រាន់ចង់ធ្វេីចម្រៀងហេីយមិនគិតពី Fame
អោយគេសេីចសប្បាយ yes I win the game
អោយគេលើកខ្ពស់ That is not ma plan
ពីដេីមមកយ៉ាងមិច and I still the same
គេអោយប្រេីល្បិច ល្បិចអ្នកត្រឹមបោកក្មេង
ប្រែកាយទៅជា K ព្រោះចាំផ្តេីមលេងមែនទែន
ខ្ញុំចាប់ផ្តេីមធ្វេីមែនទែនខ្ញុំដាក់សំណេរអោយផ្អែម
ខ្ញុំដកភាពអៀនខ្មាស់ មកក្រវាត់ក្រវែង
ស្រលាញ់ស្អីដែលខ្លួនធ្វេី ទោះកណ្តោចកណ្តែង
ហេីយខ្ញុំប្រាប់មួយឃ្លាទៀត អ្នកនៅមានខ្លួនឯង
ដែលចាំគាំទ្រខ្លួនឯង
ទោះគេមេីលមកយេីង ម៉ៃហ៊ុយដូចផ្សែង
យេីងប្រាប់ទៅគេថា យេីងមិនចេះសម្តែង
ហេីយកុំប្រាប់គេចេះចុះ បេីមិនមែនម្ចាស់ខ្លែង
បេីមិនមែនម្ចាស់ខ្លែង
ទោះល្អយ៉ាងណាក៏មិនស្មេីអាក្រក់មួយ
ទោះអាក្រក់យ៉ាងក៏មិនអោយម្តាយព្រួយ
ទោះរងារចង់កក យកពពកធ្វេីភួយ
ទោះក្ដៅរយះមេឃ ក៏មិនអោយអ្នកណាជួយ
ពេលខ្លះអន់ចិត្តមិនចង់និយាយរឿងស្នេហ៍
ព្រោះរឿងដែលគេជួបមិនខុសគ្នាពីយេីងដែរ
បានត្រឹមសម្រក់ទឹកភ្នែកអង្គុយមេីលលោកខែ
ផ្តែផ្តាំទៅមេឃ អោយធម្មជាតិតាមថែ
ហេីយអ្វីសំខាន់បំផុតគឺការរាប់អាន
មានភាពស្មោះត្រង់ គ្មានអ្វីរំខាន
តែខ្ញុំនេះវាត្រង់ពេកឳពុកមិនអាចសំរាន្ត
ការគិតឫការពិតវាខុសពីការប៉ាន់ស្មាន
ណាហេីយ
រអ៊ូតែឯងរហូតហេីយ
ដេីរឆ្ងាយផ្ទះព្រោះខ្ញុំឆ្ងល់ដល់ហេីយ
ឈឺស្បើយៗសាំវាឡេីងសាំហេីយ
ហេីយ Intro មួយបទនេះដេីម្បីស្វែងរកចម្លេីយ