Lyrics: Sheang Vandet Music: ស៊ាង វ៉ាន់ដេត Hook - CAMBO RAPPER) One of millions ខ្ញុំហ៊ានឈានជើងមកកាន់ទីនេះ One of millions ម៉ែអើយឃើញទេកូនម៉ែនៅទីនេះ ដូរវាសនា ខ្ញុំដូរសញ្ញាពីគេឯងដក ១K គ្រី ឈ្មោះរបស់ខ្ញុំក៏ On the top មិនបាច់គេ Check list One of millions ខ្ញុំហ៊ានឈានជើងមកកាន់ទីនេះ One of millions ក្មេងខ្ញុំហ៊ានធ្វើរបៀបនេះ One of millions យកសាច់យកឈាមមក Bill ជា Artist One of millions ខ្ញុំមិនបណ្តោយឲ្យ Fail លឿន Short list
(Verse 1 - 4L) ខ្ញុំជាម្នាក់នៅក្នុងចំណោមមនុស្សជាច្រើននៅលើលោក ហើយនេះគឺជាសំឡេងមួយដែលខួរកំពុងតែស្វែងរក ប្រឹងធ្វើការដោយដៃទាំងពីរ បំផ្លាស់ទីមកដីលោក កណ្តោចកណ្តែង កណ្តាលវាល ឥឡូវខ្ញុំមានទីជ្រក ជិះពីស្នោជិះឡានជាប់ផុង មកដល់ដីក្រុងថាវាធំយ៉ាងនេះ ម៉ែគាត់ប្រាប់ឲ្យប្រឹងតស៊ូ ថាវាទាបទៀតទេយើងនឹងមានឡានជិះ ខ្ញុំចេញមកពីអនាគតកាល ខ្ញុំសួរគេថាទីណាទីនេះ ការខំប្រឹងខ្ញុំមិនអាចនឹងវាស់ ចង់ឲ្យគេស្គាល់ថាជាខ្មែរ Artist
(Verse 2 - WICKIE) យប់ថ្ងៃខ្ញុំមិនដែលនឹងឈប់ ទទឹកបន្តិចក៏ខ្ញុំនៅតែបន្ត ប្រឹងរកក្រពះ ហើយក៏ខ្ញុំមានជោគជ័យ ទោះបីមានម្នាក់ក៏នៅតែជាសន្លរ Seven twenty four មិនដែលរុញរា ដុសខាត់ខ្លួនឯងឲ្យរស់នៅបាន ម្នាក់ឯងខ្ញុំធ្វើគ្មានអ្នកណាមើល មានតែព្រះទេមើលតាំងពីដើមដល់ចប់
(Verse 3 - HUSTLER) One of millions ខ្ញុំហ៊ានធ្វើធ្វើដល់ លើសពីពិបាកនិយាយនឹងស្តី ជីវិតពីមុនពិបាកមួយចម្បាប់ ខ្លួនប្រាណមិនសូវក្រអូបមិនសូវញញឹម ដូចជាសរសរ ឃើញមុខគេខ្ពើមរអើម ឬមួយគិតថាបើយើងញញឹមទៅកប់ Ayy! flip and pop ឲ្យតែ Hard and got ទឹកភ្នែកខ្ញុំជក់ជរដាន ព្រោះពេលហ្នឹងខ្ញុំមិនសូវដឹង លុយកាក់ដែលខ្ញុំខំរក ចាញ់បោកទៅអ្នកមិនដឹង ទឹកភ្នែករហេមរហាមស្ទុះរត់ចូលឡាន ព្រោះរឿងអស់ហ្នឹង
(Verse 4 - PHEAKDEY JR.) ជីវិតខ្ញុំមិនអាចនឹងតម្រូវ កើតមកខ្ញុំរៀនមិនបានជ្រៅ មានតែប្រើកម្លាំងសម្រេចនូវគោលដៅ ទោះបីជាផ្លូវនេះវានៅរៀងឆ្ងាយ មានតែព្រឹកធ្វើការ ដើម្បីបានបាយ លុះដល់ពេលយប់ Cooking my sky ពេលដែលផ្លូវនេះវាស្ងប់ដូចផ្កា ខ្ញុំដាក់ឈ្មោះវាថាក្មេងចម្ការ
(Bridge) ជោគជ័យមិនមែននៅពេលអាយុ ២០ មិនចង់ល្ហាមនៅពេលអាយុ ៤០ មិនចេះតែប៉ែនៅពេលអាយុ ៥០ មិនចេះឡូឡានៅពេលអាយុ ៦០ ជីវិតនេះខ្ញុំគិត ខ្ញុំគូរ ខ្ញុំគាស់ ខ្ញុំកាយ ខ្ញុំដាំ ខ្ញុំបោក កុំធ្វើបុណ្យចង់បានតែសុខ កុំជួយគេចង់បានតែមុខ នេះសំឡេងក្មេងមកពីដីខេត្ត មិនបញ្ហា ១០០ សុំរស់ឲ្យដល់ ៨០ ត្រឹមអាហារ ៣ ពេលខ្ញុំសូមតែមួយចាន បើគេថាឈប់ខំ ត្រូវតែប្រឹងនៅថ្ងៃស្អែក
(Outro) បួនឆ្នាំតែឯងដែលខ្ញុំចាំមក Hit my palm នៅខួរ ខ្ញុំហ៊ានចាកចេញពីផ្ទះ ព្រោះចង់ស្វែងយល់ជីវិតនេះជាការតស៊ូ ដុតចំបើងខ្ញុំដុតឲ្យឆេះ ឲ្យមានចំហាយដូចជាពណ៌ Sky blue ទោះជីវិតរកកល់ប៉ុណ្ណា ខ្ញុំចង់ប្រាប់ថា Yes, I can do កាលពីមុនខ្ញុំបាក់ទឹកចិត្ត ខ្ញុំធ្លាប់គិតថាចង់ទៅផ្ទះវិញ ថាជីវិតគឺវាមានស្រួល ដេកលើគ្រែតែវាជួបទីក្រុងភ្នំពេញ តែខ្ញុំធ្លាប់គិតហើយគិតទៀត គិតទៅគិតមកខ្ញុំមិនអាចនឹងចាញ់ ខ្ញុំដាច់ចិត្តថាខ្ញុំនឹងធ្វើ ទោះអស់ Power ពីខ្លួនរលីង ជីវិតមានតែមួយ យើងត្រូវខំប្រឹងចាប់ពីពេលនេះរហូតដល់ថ្ងៃចប់