Khmer Flag 高棉旗

Lyrics: SmallWorld SmallBand/រៀម សុខភីរម្យ Music: SmallWorld SmallBand/រៀម សុខភីរម្យ ឱ! ទង់ជាតិខ្មែរ ស្នេហាពង្សាវតារ ពូជពង្សរដ្ឋា ថ្លៃថ្នូឧត្តម ទឹកចិត្តមេត្តា ករុណាសក្តិសម ជាទីមនោរម្យ នៃមនុស្សផងគ្នា ឱ!ទង់ជាតិខ្មែរ ថែដែនដីសីមារ អ្នកនៅទីណា ឥតប្រែជាតិខ្មែរ វប្បធម៌ចំណាស់ ជាតិសាសន៍ពូកែ យើងត្រូវថែ ឲ្យបានឋិតថេរ ទង់ព្រលឹងជាតិ សន្ធឹងលើវេហា រួមមានក្សត្រា ជាម្លប់ត្រឈៃ ទូទាំងរដ្ឋា មង្គលសិរី ក្មេងចាស់ប្រុសស្រី ជួបតែក្តីសុខ យើងជាកូនខ្មែរ រួមគ្នាថែរមរតដូនតា ជាតិយើងថ្លៃថ្លា ដោយាសារយើងចេះសាមគ្គីគ្នា ព្រួតដៃគ្នាឡើង មិត្តអើយ កសាងជាតិអភិវឌ្ឍន៍គ្រប់គ្រា ព្រោះយើងគ្រប់គ្នា សុទ្ធតែមានបេះដូងជាខ្មែរ ព្រោះយើងគ្រប់គ្នា សុទ្ធតែមានបេះដូងជាខ្មែរ