KING

Lyrics: Jah Deth Music: EMO COMPOSER អូនគឺជាម្ចាស់ក្សត្រីរបស់បងតែម្នាក់គត់ បងនឹងជាទេវបុត្ររបស់អូនគ្មានថ្ងៃប្រែដូចគ្នា ទោះវេលាដើរទៅមុខ ភ្នំសមុទ្របាក់ស្រុត តែក្ដីស្នេហ៍បងមិនរលត់បងសច្ចាស្បថ ជូនអូន បងសូមបួងសួងប្រាថ្នាអោយស្នេហាយើងថិតថេរ ព្រោះយើងជាគូបុព្វេទេវតាប្រទាន គឺរូបអូនប្រៀបបានដូចដង្ហើមកែវភ្នែកបង គ្មានរូបអូនជីវិតបងគ្មានន័យ
បង... មិនដែលប៉ងស្រលាញ់មនុស្សដែលមានទ្រព្យ និងឋានបុណ្យសក្ដ័អ្វីទាំងអស់ សូមត្រឹមស្មោះ... អាចមើលថែបងហើយផ្ដល់ភាពកក់ក្ដៅ
អរគុណអូន... តែងឈរពីក្រោយដោយមើលថែបងគ្រប់វេលា ទោះមានរឿងអ្វីអូនតស៊ូពុះពារ យកឈ្នះវា... ដើម្បីក្ដីសុខស្នេហាយើង
[Rap] កាន់ដៃបងមើលថែបងអោយបានល្អ អូនត្រូវពូកែទ្រាំ ព្រោះដឹងថាបងពូកែងរ បងងរដាក់អ្នកណា បងងរសង្សារ បងងរអោយអូនស្រលាញ់ អោយអូនក្នាញ់ អោយអូនថា មិនសង្ឃឹមថាជាតិមុខ តែរពឹងថាជាតិនេះ ថាយើងទាំងពីរនឹងកាន់ដៃគ្នាលុះអវសាន
បងសូមបួងសួងប្រាថ្នាអោយស្នេហាយើងថិតថេរ ព្រោះយើងជាគូបុព្វេទេវតាប្រទាន គឺរូបអូនប្រៀបបានដូចដង្ហើមកែវភ្នែកបង គ្មានរូបអូនជីវិតបងគ្មានន័យ