Lyrics: In Sanvirakbotra/Tean Engleang
Music: In Sanvirakbotra
មិនចេះទេនិយាយពាក្យថាស្រឡាញ់ រឹតតែមិនចេះញ៉ែញ៉ង ផ្តោះផ្តងវាចា មុខក៏មិនសង្ហារ ដូចតារាល្បី
ចូលសង្គមនឹងគេមិនចុះ មិនហ៊ានហាស្តី នៅខ្មាស់អៀន ខ្មាស់មាត់ ជាពិសេសខ្មាស់ថ្លៃ លួចស្រឡាញ់ស្រី ត្រឹមលាក់ក្នុងខ្លួន
ថែមទាំងមិនចេះលេងសើច មិនចូលចិត្ត ជួបជុំគ្នារញ៉េរញ៉ៃ គេមានឱកាសឆក់យកថ្លៃ ឲ្យបងគ្រាំបេះដូង
ព្រោះចរិតបងទុយមុយមិនចេះបែកស្លុយ ឲ្យអូនចូលចិត្ត… Introvert Innocent… បងជាមនុស្សទុយមុយខ្វះភាពបែកស្លុយ ខ្វះភាពជឿជាក់…
លុយក៏អត់… រៀនក៏មិនចប់… ល្ងង់ខ្លៅថែមទាំងទុយមុយ
មិនដែលស្គាល់ទេភ្លក្សរសជាតិស្នេហា តែបែជាត្រូវមកស្គាល់រសជាតិឈឺពើតផ្សារ ពេញក្នុងឱរាពេលគេស្និតអូន
ព្រោះតែគេចេះលេងសើច គេចូលចិត្ត ជួបជុំគ្នារញ៉េរញ៉ៃ គេមានឱកាសឆក់ថ្លៃ… ចេញពីបេះដូងបង
ព្រោះចរិតបងទុយមុយមិនចេះបែកស្លុយ ឲ្យអូនចូលចិត្ត… Introvert… Innocent… បងជាមនុស្សទុយមុយខ្វះភាពបែកស្លុយ ខ្វះភាពជឿជាក់…
រៀនក៏មិនចប់… លុយក៏អស់…ព្រោះចរិតបងទុយមុយមិនចេះបែកស្លុយ ឲ្យអូនចូលចិត្ត… Introvert… Innocent…
បងជាមនុស្សទុយមុយខ្វះភាពបែកស្លុយ ខ្វះភាពជឿជាក់…រៀនក៏មិនចប់… លុយក៏អស់… ទុយមុយមានត្រឹមបេះដូង