ទេវតា

Lyrics: In Sanvirakbotra Music: In Sanvirakbotra ក៏ដឹងហើយថា ​ទៅមិនរួច ដឹងហើយថា ឈោងមិនដល់ តែចិត្តនេះនៅនឹក ចិត្តនេះនៅត្រូវការ
អារម្មណ៍រវើរវាយតែឯង កណ្តោចកណ្តែង វិលវល់វង្វេងព្រោះតែជីវ៉ា
ផ្កាយអើយ! ផ្កាយ ជួយនាំខ្ញុំទៅផង ខ្ញុំមានបំណងស្នេហាស្រី
Baby បងមិនមែនជាទេវតា ធ្វើយ៉ាងណាបាននែបនិត្យកៀកកើយក្បែរឆោមឆាយ Baby បងត្រឹមជាមនុស្សធម្មតា មិនហ៊ានស្នេហ៍ទេវតាដែលនៅឆ្ងាយ ហៅមិនឮ ទៅមិនដល់
ទោះបីដឹងថា បងគ្មានវាសនាថ្នមបី តែចិត្តមួយនេះ ជ្រុលស្រលាញ់លើអូនហើយ តែគួរឱ្យស្តាយ រូបកាយតូចទាបប្រៀបដី មិនសមនឹងថ្លៃ ដែលនៅខ្ពស់ជាងមេឃ
មេឃអើយ!មេឃ ជួយនាំខ្ញុំទៅផង ខ្ញុំមានបំណងចង់ស្នេហា ស្រី..
Baby បងមិនមែនជាទេវតា ធ្វើយ៉ាងណាបាននែបនិត្យកៀកកើយ ក្បែរឆោមឆាយ Baby បងត្រឹមជាមនុស្សធម្មតា មិនហ៊ានស្នេហ៍ទេវតាដែលនៅឆ្ងាយ ហៅមិនឮ ទៅមិនដល់
Baby បងមិនមែនជាទេវតា ធ្វើយ៉ាងណាបាននែបនិត្យកៀកកើយ ក្បែរឆោមឆាយ Baby បងត្រឹមជាមនុស្សធម្មតា មិនហ៊ានស្នេហ៍ទេវតាដែលនៅឆ្ងាយ ហៅមិនឮ ទៅមិនដល់......