Lyrics: Sheang Vandet
Music: ស៊ាង វ៉ាន់ដេត
[Intro] គេចង់ដឹងថាខ្ញុំជាអ្នកណា ខ្ញុំឱ្យទៅសួរ ChatGPT គេថាស្គាល់ខ្ញុំច្បាស់ 4K តែខ្ញុំឱ្យគេដឹងត្រឹម HD កុំចង់ក្រោកទីក្រឡុកកូពី ទៅមិនរួចទេបើគ្រាន់ចង់ Copy ចង់ក្រឡងខ្ញុំដូចឆ្លងទន្លេ ឱ្យអ្នកប្រេតពេទ្យខ្ញុំពេលណាទី...
[Verse 1] ឈរក្រោមភ្លៀង បង្ហូរទឹកភ្នែកកណ្ដាលផ្លូវ គួរតែចាប់ក្បាលមេក្រូ ឬចេញរកតាមម៉ែឪ អាការៈឡុងវេ ឬក៏ឧបកិច្ចច្បាស់ដូចធ្មេញជាមេក្រូ ជីវិតឡើងចុះដូច Crypto ទុកឱ្យងប់អ្នកបួសជាកូនឡាក់...
(Hook) មានមួយម៉ឺន មួយហ្គេម មួយ Fame Go Crazy ជើងលើដីកុំឱ្យឆ្គងដល់ដី បើមិនទាន់ដល់ទី ចង់ស៊ីឆ្ងាញ់ត្រូវទ្រាំនឹងមី មុនដេកពូកទ្រាំដេកកន្ទេល មុនធ្វើមេឆ្លងកាត់កូនក្មេង បើមិនប្រឹងទេឡង់ទីមី...
[Verse 2] ថ្ងៃថ្ងៃដំបូងខ្ញុំចូលក្រុង មានលុយតែ ២០ ម៉ឺន ទៅរៀនភ្លេង រៀនតុង ដូចជាកូនទាហានគេហ្វឹកហ្វឺន ខ្ញុំបង្កើតឱកាស មិនចាំឱកាស ត្រូវរៀនបង្កាត់ភ្លើង នេះជីវិតពិត បើខ្ញុំមិនប្រឹង គឺដឹងតែយ៉ាប់...
យើងកុំខ្លាចខ្យល់ បើយើងជាខ្លែងហោះខ្ពស់ បើយើងជាផ្សែង ខ្លួនឯងពឹងខ្លួនឯង ខ្លាចអីដើរតែឯង រៀនជិះកង់ កុំពឹងជន្ទល់ ផ្ចិតផ្ចង់ដូចដោតគូទម្ជុល តួដីរឹងក៏នៅតែត្បុល បើយើងអន់គេជាន់ដូចមាន់ជុល...
[Verse 3] ចាប់ផ្ដើមដំបូងមានរឿងជជែកច្រើនតម្រូវជួរ ដើរដល់ Mission គិតភ័យចង់រលួយ សន្យាខ្លួនឯង មិនចូលផ្ទះបើគ្មានកេរ្តិ៍ឈ្មោះ បាត់ដំណឹងអ្នកផ្ទះមិនដឹងថាខ្ញុំពីងាប់ខ្ញុំពីរស់...
ម៉ែឪកាន់តែចាស់ តែខ្ញុំប្រឹងជំនះ មើលថែជំនួសខ្ញុំផង ខ្ញុំផ្ញើពួកគាត់នឹងព្រះ ផ្លូវខ្ញុំដើរខ្ញុំម្នាក់ឯង ខំខំរហូតដល់ឈ្នះ ខ្ញុំមិនឈប់ជ័យ ទោះបីយំម្នាក់ឯង ក៏គ្មានសិទ្ធិយកផ្ទះ...
[Bridge] ឯងគ្មានតម្លៃ ឯងគ្មានកំណើត ឯងមិនអាចជោគជ័យ ឯងជារឿងអត់កើត រស់មិនកើតនៅទីនេះនាំតែទើសគេ ឯងគួរតែទៅផ្ទះ ហើយរកស៊ីឯងតាមតម្រូវការឯងទៅ គេវាយតម្លៃឯង គេជោគជ័យអស់ហើយ នៅតែឯងមិនទាន់ខ្យល់អីទេ ឯងគួររៀនមើលកូនគេ... ឯងគួររៀនមើលកូនគេ...
[Verse 4] គេស្អប់ខ្ញុំជាឆ្កែអត់ម្ចាស់ អរគុណអ្នកហុចក្រដាស អ្នកជួយជូតទឹកភ្នែកឱ្យខ្ញុំ សុំផ្ញើការរំលឹកនឹកដល់ម្ចាស់ ភ្នែកខ្ញុំព្រិលៗ មើលលែងច្បាស់ ខ្ញុំវាស៊ាំនឹងភាពអាម៉ាស់ បើថ្ងៃនេះខ្ញុំធ្វើមិនបាន ប៉ុន្មានអ្នកនៅចាំសើចជាមួយខ្ញុំខ្លះ...
បាតជើងមានតែរបួស ជាគ្រូ ឬជាលាភ ខ្ញុំមានតែកិត្តិយស តែឈ្មោះពេញកប់កល្យាណ យកចិត្តអ្នកដាក់ចិត្តខ្ញុំមែន Do you know how I feel? កីឡាករបម្រុង ទុកបម្រើមួយគ្រាៗ...
[Outro] អត់លុយ ប៉ុន្តែមានឆន្ទៈ សងភ្លេងដូចក្មេងវង្វេងផ្ទះ ទោះបីខ្ញុំខុសគេតែម្នាក់ ជាកូនប្រុសមិនអាចទឹកភ្នែករាក់...
កូនពៅម៉ែមានតែមួយ អត់ឱ្យអ្នកផ្ទះដេកព្រួយ ទោះខ្ញុំធ្លាប់ឡើងធ្លាប់ធ្លាក់ ក៏អត់ពឹងពាក់ពុកម៉ែរលួយ... (x2) ពេលអត់មានផលផ្លែផ្កា គេថាពូជនេះមកបន្លំតារា តែពេលធ្វើចេញលទ្ធផល គេឆ្ងល់ខ្ញុំធ្វើវាដោយរបៀបណា? ខ្ញុំថាខ្ញុំធ្វើជាខ្ញុំ ដូចអ៊ូខុងវៃទ័ពទេវតា ប្រឆាំងនឹងព្រហ្មលិខិត អត់ចុះចូលជាមួយព្រៃវាសនា...
(ច្រៀងបន្ទរឡើងវិញ)