Lyrics: Yol Aularong
Music: Yol Aularong
ជិះស៊ីក្លូ ទៅផ្សារថ្មី ឃើញស្រីស្រី
ពាក់អាវផើម ពាក់អាវផើម
ខ្ញុំស្មានតែផើម មិនមែនផើមទេ គឺគេនិយមម៉ូតថ្មី
មួយថ្ងៃមួយថ្ងៃ ខ្ញុំរវល់តែជិះស៊ីក្លូមើលស្រីៗ
បើទួសជាក្រនឹងរឿងជិះស៊ីក្លូមើលស្រីៗ ក៏ខ្ញុំសុខចិត្តដែរ
បត់ឆ្វេង
បត់ស្ដាំ
ភ្លើងស្តុប
ស៊ីក្លូ
ជិះស៊ីក្លូ ទៅផ្សារចាស់ ស្រីៗច្រើនណាស់
លាបម្សៅពេញមុខ ទុកសក់ទីទុយ អង្គុយចោងហោង
ទិញផ្លែសាម៉ាវ ពាក់អាវផើមទៀតហើយ
មួយថ្ងៃមួយថ្ងៃ ខ្ញុំរវល់តែជិះស៊ីក្លូមើលស្រីៗ
បើទួសជាក្រនឹងរឿងជិះស៊ីក្លូមើលស្រីៗ ក៏ខ្ញុំសុខចិត្តដែរ
ស៊ីក្លូ
ស៊ីក្លូ
ស៊ីក្លូ
ស៊ីក្លូ