បើមេឃឈប់ភ្លៀង (If It Stops Raining)

Lyrics: Nick IT Music: Nick IT [Verse 1] អូនអាណិតបងទេ? កុហក់បងឥតងាករេ ប្រើពាក្យសំដីលួងលោម អង្វរឲ្យបងបន្តស្នេហ៍អូនជាអូន លុះជីវិតសាបសូន្យ ទោះអូនធ្វើខុសប៉ុណ្ណា នឹកឃើញឈ្មោះបងទេ? គ្រប់ពេលគេថើបមាសមេ យកដៃសរសេរលើទ្រូងអូន ពេលបងតាមទាន់ទឹកមុខអូនប្រែស្រពោន សូមលើកលែងឲ្យអូន ព្រោះដឹងបងមិនដាច់ចិត្ត [Pre Chorus 1] សង្ឃឹមថាថ្ងៃណាមួយ គេនឹងអាចកែប្រែ បិទភ្នែកងាកមុខចេញដែរ តែចិត្តមិនដាច់អាល័យ យំស្រែកសួរមេឃដី ប្រាប់មកតើហេតុអ្វីខ្ញុំនៅស្រឡាញ់? [Chorus] បើមេឃឈប់ភ្លៀង តើខ្ញុំឈប់យំដែរទេ? ឈប់ស្នេហ៍មាសមេ ឈប់ខ្វល់ លែងស្គាល់ពាក្យថាឈឺចាប់ ដើរចេញក៏មិនបាច់រ៉ាយរ៉ាប់ ហើយអូនក៏មិនបាច់នៅស្តាប់ ហេតុផលបងស្រក់ទឹកភ្នែក បើមេឃឈប់ភ្លៀង តើខ្ញុំឈប់ល្ងង់ដែរទេ? ស្មោះស្ម័គ្រស្នេហ៍គេ ស្របពេលគេទាក់ទងមនុស្សម្តង 2-3 សម្រស់គេឲ្យខ្ញុំជឿសំដី ចង់ស្រឡាញ់អ្នកថ្មី បើឈប់ភ្លៀង បងចង់ឈប់ស្នេហ៍ថ្លៃ [verse 2] ថ្ងៃជាសង្សារដំបូង យកគេមកណែនាំមិត្តភក្តិ កាយវិកាដូចជាខុសទំនង មើលទៅដូចជាមានរឿងលាក់ ខ្លាចគេជំពាក់ស្នេហ៍នឹងអ្នកចាស់ បានតែដំបូងរួចហើយបោកប្រាស់ មុខក្រាស់បន្តស្នេហាឈឺចាប់ អារិទ្ធ វាជេខ្ញុំថា “អាសត្វ” [Pre chorus 2] Call ទៅមិនដែលលើក Cause she gotta work Work ពីព្រលឹមដល់យប់ជ្រៅ ពេលដែលគេថា “Free, where you wanna meet?” ជួបតែកន្លែងគ្មានមនុស្សនៅ *pop* លើកដាច់បំភ្លេចស្នេហ៍ដែលគ្មានន័យ លុបអ្វីៗ ដែលយើងបានសាង [Chorus] មេឃឈប់ភ្លៀង តើខ្ញុំឈប់យំដែរទេ? ឈប់ស្នេហ៍មាសមេ ឈប់ខ្វល់ លែងស្គាល់ពាក្យថាឈឺចាប់ ដើរចេញក៏មិនបាច់រ៉ាយរ៉ាប់ ហើយអូនក៏មិនបាច់នៅស្តាប់ ហេតុផលបងស្រក់ទឹកភ្នែក បើមេឃឈប់ភ្លៀង តើខ្ញុំឈប់ល្ងង់ដែរទេ? ស្មោះស្ម័គ្រស្នេហ៍គេ ស្របពេលគេទាក់ទងមនុស្សម្តង 2-3 សម្រស់គេឲ្យខ្ញុំជឿសំដី ចង់ស្រឡាញ់អ្នកថ្មី បើឈប់ភ្លៀង បងចង់ឈប់ស្នេហ៍ថ្លៃ [Bridge] ទឹកភ្នែកអើយ ឈប់ហូរ អាសូរបេះដូងខ្ញុំផង គេលួចក្បត់ជាច្រើនដង មិនហ៊ានសងវិញទេ ជ្រើសរើសខ្លួនឯង ឬគេ? អាចទេ បើខ្ញុំឈប់យំ? [Chorus] បើមេឃឈប់ភ្លៀង តើខ្ញុំឈប់យំដែរទេ? ឈប់ស្នេហ៍មាសមេ ឈប់ខ្វល់ លែងស្គាល់ពាក្យថាឈឺចាប់ ដើរចេញក៏មិនបាច់រ៉ាយរ៉ាប់ ហើយអូនក៏មិនបាច់នៅស្តាប់ ហេតុផលបងស្រក់ទឹកភ្នែក បើមេឃឈប់ភ្លៀង តើខ្ញុំឈប់ល្ងង់ដែរទេ? ស្មោះស្ម័គ្រស្នេហ៍គេ ស្របពេលគេទាក់ទងមនុស្សម្តង 2-3 សម្រស់គេឲ្យខ្ញុំជឿសំដី ចង់ស្រឡាញ់អ្នកថ្មី បើឈប់ភ្លៀង បងចង់ឈប់ស្នេហ៍ថ្លៃ [Outro] ពេលឈប់ភ្លៀង បងនឹងដោះលែងថ្លៃ