ថ្ពាល់ខួច

Lyrics: Yorng Chheang Music: Yorng Chheang ថ្ពាល់ខួចអូនលួចសម្លឹងពេលណាបងខឹងរឹតតែឡើងក្រហម នេត្រាខ្មៅស្រស់បំព្រងគួរឱ្យចង់ថ្នមថើបថួនថែ។ ខួចថ្ពាល់រាល់ពេលញញឹមឱ្យសង្ឃឹមចង់តែសុំអង្អែល ខ្យល់ផាត់ក្លិនធ្លាប់ហោះហើរបបោសអង្អែលស្រៀវស្រើបច្រមុះ។ ឆ្គួតចិត្តត្បិតឈោងពុំដល់ វិលវល់ចុកណែនឱរា ចង់ស្ទុះទៅខាំស្មាវាចាឱ្យអស់ចិត្ត។ ខួចអើយមេត្តាអាណិតមកដល់ចិត្តអូនដែលរួមរីងស្វិត ករុណាមេត្តាអាណិតទុកគ្នាជាមិត្តបើឥតស្រឡាញ់៕ ឆ្គួតចិត្តត្បិតឈោងពុំដល់វិលវល់ចុកណែនឱរា ចង់ស្ទុះទៅខាំស្មាវាចាឱ្យអស់ចិត្ត។ ខួចអើយមេត្តាអាណិតមកដល់ចិត្តអូនដែលរួមរីងស្វិត ករុណាមេត្តាអាណិតទុកគ្នាជាមិត្តបើឥតស្រឡាញ់៕